27 C
Phnom Penh
Saturday, March 15, 2025
- Advertisement -spot_img

កំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប កើនឡើងមកវិញហើយ ដោយចាប់ពីខែមករាមក ភ្ញៀវសម្រុកមកលេង ជាមធ្យមជាង៥ពាន់នាក់ក្នុង១ថ្ងៃ

- Advertisement -spot_img

បច្ចុប្បន្នកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប បាននឹងកំពុងកើនឡើងមកវិញហើយ ខណៈក្នុងមួយ ថ្ងៃៗមានភ្ញៀវទេសចរមកទស្សនាខេត្តនេះចន្លោះជាង៤ពាន់នាក់ ទៅជាង៥ពាន់នាក់ គិតចាប់ពីខែមករា ឆ្នាំ២០២៤មក។ នេះបើតាមរបាយការណ៍របស់មន្ទីរ ទេសចរណ៍ខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Kiridangrek ទទួលបាននាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០២៤មក មានភ្ញៀវទេសចរមក ទស្សនាខេត្តសៀមរាប ចន្លោះជាង៤ពាន់នាក់ ទៅ ជាង៥ពាន់នាក់ក្នុងមួយថ្ងៃៗ គួរជម្រាបថា ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏បានបង្ហាញឱ្យ ឃើញថា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១១ម៉ឺននាក់ ក្នុងនោះទេសចរបរទេសមាន១៨,០៧៧នាក់៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img