32.5 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើមសមយុទ្ធយោធាផ្លូវអាកាសទ្រង់ទ្រាយធំ

- Advertisement -spot_img

កងទ័ពអាកាសកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃចន្ទកាលពីម្សិញមិញនេះថាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានចាប់ផ្តើមការធ្វើសមយុទ្ធយោធា ផ្លូវអាកាសរួមគ្នាក្នុងទ្រង់ទ្រាយធំ ចំពោះមុខកិច្ចប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពការពារជាតិ ក្នុងគោលដៅប្រឆាំងទប់ទល់នឹង ការគំរាមកំហែង ផ្នែកយោធាពីសំណាក់កូរ៉េខាងជើង។

យន្តហោះប្រហែល១១០គ្រឿង ព្រមទាំងកងទ័ពជាង១,៤០០នាក់ ត្រូវបានចល័តសម្រាប់សមយុទ្ធយោធា Korea Flying Training (KFT) ឆ្នាំ២០២៣នេះ ដែលនឹងប្រព្រឹត្តទៅរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃចន្ទនេះ នៅឯមូលដ្ឋានយោធាទ័ពអាកាស ក្នុងទីក្រុងក្វាងជូ (Gwangju) ចម្ងាយ២៦៧គីឡូម៉ែត្រ ពីភាគខាងត្បូងរដ្ឋធានីសេអ៊ូល។ យន្តហោះចម្បាំងកូរ៉េខាងត្បូងជាង៦០គ្រឿង រួមមានដូចជា F-35A, F-15K និង KF-16 នឹងចូលរួមក្នុងសមយុទ្ធនេះ ខណៈខាងសហរដ្ឋអាមេរិក នឹងចល័តយន្តហោះប្រហែល ៤០គ្រឿង រួមមានដូចជា F-16, A-10, F-35B និង FA-18។

សមយុទ្ធយោធាខាងលើ ស្ថិតក្នុងចំណោមសមយុទ្ធយោធាផ្លូវអាកាសធំៗ២ ដែលអាមេរិកនិងកូរ៉េខាងត្បូងតែងធ្វើរួមគ្នា ជារៀងរាល់រាល់ឆ្នាំ។ សមយុទ្ធ KFT គឺត្រូវប្រារព្ធឡើងកំលុង៦ខែដំបូងនៃដើមឆ្នាំ ខណៈសមយុទ្ធផ្លូវអាកាសទ្រង់ទ្រាយធំមួយទៀត ដែលឆ្នាំមុនហៅថា Vigilant Storm គឺប្រារព្ធឡើងកំលុង៦ខែចុងឆ្នាំ។ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ក៏បានធ្វើសមយុទ្ធការពារមីស៉ីល ក្នុងលក្ខណៈត្រីភាគី នៅឯសមុទ្រខាងកើតផងដែរ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលក្រុមអ្នក ជំនាញអះអាងថា នឹងអាចជួយឱ្យទីក្រុងព្យុងយ៉ាងអាចរៀបចំបាញ់មីស៉ីល បានលឿនជាងមុន៕

ប្រភព Fresh News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img