30 C
Phnom Penh
Friday, January 24, 2025
- Advertisement -spot_img

កូរ៉េខាងជើង ហៅលោក ចូ បៃដិនថា «ចាស់វង្វេង» ដោយសារចោទលោក ពូទីនថាជាឧក្រិដ្ឋជនសង្រ្គាម។

- Advertisement -spot_img

(សេអ៊ូល)៖ កូរ៉េខាងជើង បានហៅប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថាជា «មនុស្សចាស់វង្វេង» បន្ទាប់ពីរូបលោកបានចោទប្រកាន់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

ប្រតិកម្មរបស់កូរ៉េខាងជើង ធ្វើឡើងជាការឆ្លើយតបទៅនឹងលោក បៃដិន ដែលបានហៅលោក ពូទីនថាជាឧក្រិដ្ឋជនសង្រ្គាម និងបានអំពាវនាវឱ្យ មានសវនាការកាត់ទោសប្រធានាធិបតីរុស្ស៉ីរូបនេះ ពីបទប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងជនស៊ីវិល ក្នុងទីក្រុងប៊ូចា នៅក្នុងប្រទេសអ៊ុយក្រែន។

នៅក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ, ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់ដូច្នេះថា «អ្នកដែលនិយាយមិនចេះគិតគឺមានតែកូនចៅជំនាន់ក្រោយរបស់អាមេរិកតែប៉ុណ្ណោះ ដែលជាគ្រូបាអាចារ្យខាងឈ្លានពាន…សរុបមកវិញគាត់ (លោក បៃដិន) អាចមានបញ្ហាសតិបញ្ញា ហើយការនិយាយមិនចេះគិតរបស់លោក គឺគ្រាន់តែបង្ហាញពីភាពធ្វេសប្រហែសរបស់មនុស្សចាស់ វង្វេងម្នាក់»។

គួរបញ្ជាក់ថា កូរ៉េខាងជើង ក៏ធ្លាប់បានប្រកាសផងដែរថាខ្លួនឈរនៅជាមួយរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដោយចោទថាសហរដ្ឋអាមេរិក ទៅវិញទេដែលជាដើមហេតុនាំឱ្យសង្រ្គាមផ្ទុះឡើង៕
ប្រភព AFP ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img