មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងត្រៀមខ្លួនសម្រាប់ការប៉ះទង្គិចយោធាណាមួយជាមួយសហរដ្ឋអាមេរិក ចំពេលមានសញ្ញាថា កូរ៉េខាងជើង អាចធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក។
លោក គីម ជុងអ៊ុន
លោក គីម បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅឯព្រឹត្តិការណ៍មួយដើម្បីអបអរខួបលើកទី៦៩នៃបទឈប់បាញ់សង្គ្រាមកូរ៉េ ថ្ងៃ២៧ខែកក្កដា។
ស្របពេលជាមួយគ្នានោះ លោក គីម ក៏បានស្តីបន្ទោសរដ្ឋបាល Yoon Suk-yeol របស់កូរ៉េខាងត្បូងផងដែរ ដោយនិយាយថា ការប៉ុនប៉ងណាមួយដើម្បីធ្វើឲ្យកូរ៉េខាងជើង បាត់បង់សមត្ថភាព នឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងអន្តរាយ។
លោក គីម និយាយថា “ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រឈមមុខ ផ្នែកយោធាណាមួយជាមួយសហរដ្ឋអាមេរិក”។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសកូរ៉េខាងជើង បានសាកល្បងមីស៊ីល និងមីស៊ីលល្បឿនលឿនជាងសំឡេង ដែលខ្លួននិយាយថា អាចផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ អាចវាយប្រហារទីក្រុង សេអ៊ូល៕



ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




