36.6 C
Phnom Penh
Thursday, March 19, 2026
- Advertisement -spot_img

កូរ៉េខាងជើង ចេញមុខឆ្លើយតប ក្រោយអាមេរិកចោទថា ផ្តល់កាំភ្លើងធំទៅឲ្យ រុស្ស៊ី

- Advertisement -spot_img

ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារទី០៨ខែវិច្ឆិកានេះថា ការអះអាងដោយសហរដ្ឋអាមេរិកដែលថា ទីក្រុងព្យុងយ៉ាងកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដល់ទីក្រុងមូស្គូ សម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែនគឺ “គ្មានមូលដ្ឋាន”។

ការស្តីបន្ទោសនេះកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីមានការសាកល្បងអាវុធរបស់កូរ៉េខាងជើងកាលពីសប្តាហ៍មុន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបផងដែរ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងព្រមានថា ការបាញ់មីស៊ីលម្តងហើយម្តងទៀតរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ អាចឈានដល់ការសាកល្បងនុយក្លេអ៊ែរ។


សេចក្តីថ្លែងការណ៍ថ្ងៃអង្គារ បានច្រានចោលការចោទប្រកាន់របស់អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby ដែលបាននិយាយកាលពីសប្តាហ៍មុនថា កាំភ្លើងធំពីកូរ៉េខាងជើងទៅរុស្ស៊ី កំពុងផ្គត់ផ្គង់ក្រោមការបិទបាំងការដឹកជញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ាឬអាហ្វ្រិក។

យោងតាម KCNA, អនុប្រធានកិច្ចការបរទេសយោធានៃក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្មីៗនេះ សហរដ្ឋអាមេរិក កំពុងបន្តផ្សព្វផ្សាយពាក្យចចាមអារ៉ាម អំពីការជួញដូរអាវុធដោយគ្មានមូលដ្ឋានរវាងកូរ៉េខាងជើង និងរុស្ស៊ី”។

សេចក្តីថ្លែងការណ៍បាននិយាយថា កូរ៉េខាងជើងមើលឃើញថា ពាក្យចចាមអារ៉ាមនេះ គឺជាផ្នែកមួយនៃការប៉ុនប៉ងអរិភាពរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យខូចមុខមាត់របស់កូរ៉េខាងជើងនៅក្នុងឆាកអន្តរជាតិ។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា “យើងសូមបញ្ជាក់ជាថ្មីម្តងទៀតថា យើងមិនដែលមានការដោះដូរអាវុធជាមួយរុស្ស៊ីទេ។ យើងមិនមានផែនការធ្វើដូច្នេះឡើយនាពេលអនាគត”៕

ប្រភព KCNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img