25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

កូរ៉េខាងជើងបាញ់មីស៉ីលឆ្ពោះទៅកាន់ផ្ទៃសមុទ្រនៅភាគខាងលិចឧបទ្វីបកូរ៉េហើយ

- Advertisement -spot_img

យោធាកូរ៉េខាងត្បូង បានអះអាងនាថ្ងៃសៅរ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៉ីលគ្រូសប៉ុន្មានគ្រាប់ ឆ្ពោះទៅកាន់ផ្ទៃសមុទ្រ នៅភាគខាងលិចនៃឧបទ្វីបកូរ៉េ។

វានឹងជាការបាញ់តេស្តមីស៉ីលថ្មីចុងក្រោយមួយទៀតរបស់កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង ទើបតែបាញ់មីស៉ីលបាលិស្ទីគ២គ្រាប់ កាលពីថ្ងៃពុធ ស្របពេលដែលប្រទេសឯកោមួយនេះ និងទីក្រុងវ៉ាស៉ីនតោន បាននិងកំពុងបង្កើនការដំឡើងសាច់ដុំយោធាដាក់គ្នាទៅវិញទៅមក ដោយសារតែ ការអភិវឌ្ឍកម្មវិធីមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ការបាញ់មីស៉ីលគ្រូសទាំងនោះរបស់កូរ៉េខាងជើង ត្រូវបានប្រទះឃើញសញ្ញា កាលពីខ្ទង់ម៉ោង៤ទាបភ្លឺ ថ្ងៃសៅរ៍ នេះ។ រីឯកាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តមីស៉ីលបាលិស្ទីគ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកបំពាក់មីស៉ីលនុយក្លេអ៊ែរ (SSBN) ១គ្រឿងរបស់សហរដ្ឋអាមេរិក (SSBN) បានលេចវត្តមានដើម្បីបំពេញទស្សនកិច្ចដ៏កម្រមួយ នៅកូរ៉េខាងត្បូង។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងក៏បានព្រមានផងដែរថា ការចល័តអាវុធយុទ្ធសាស្រ្តរបស់អាមេរិក ដូចជាយន្តហោះទម្លាក់គ្រាប់បែក នាវាផ្ទុកយន្តហោះចម្បាំង ឬនាវាមុជទឹកបំពាក់មីស៉ីលជាដើម មកកាន់កូរ៉េខាងត្បូង អាចនឹងស្ថិតក្រោម លក្ខខណ្ឌសម្រាប់ឱ្យទីក្រុងព្យុងយ៉ាង អាចមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីជាការឆ្លើយតប៕

ប្រភព VOA ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img