28.5 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

កូរ៉េខាងជើងបាញ់មីសុីលគ្រូសជាច្រើនគ្រាប់ គំរាមកូរ៉េខាងត្បូង

- Advertisement -spot_img

យោធាកូរ៉េខាងត្បូងបានអះអាងថា នៅថ្ងៃពុធនេះ កូរ៉េខាងជើងបានបាញ់មីស៉ីលគ្រូសជាច្រើនគ្រាប់ ចេញពីឆ្នេរភាគខាងកើត របស់ខ្លួន ដែលជាសកម្មភាពធ្វើតេស្តសព្វាវុធចុងក្រោយបំផុតដោយទីក្រុងព្យុងយ៉ាង ស្របពេលដែលសមយុទ្ធយោធារួមគ្នា រវាងកងកម្លាំង យោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ត្រៀមបិទបញ្ចប់។

យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៉ីលគ្រូសទាំងនោះត្រូវបានបាញ់កាលពីវេលាខ្ទង់ម៉ោង ១០៖១៥នាទីព្រឹក ចេញពីខេត្តហាមយ៉ុងខាង ត្បូង ( South Hamgyong) នៃប្រទេសកូរ៉េខាងជើង។ វាមិនទាន់ច្បាស់នៅឡើយទេថា មីស៉ីលគ្រូសដែលទីក្រុងព្យុងយ៉ាងបានបាញ់ មានចំនួន ប៉ុន្មានឬជាប្រភេទណាឱ្យប្រាកដ។ កាលពីថ្ងៃទី១២ ខែមីនា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយនេះ បានប្រកាសថា ខ្លួនបានបាញ់តេស្ត មីស៉ីលគ្រូសយុទ្ធសាស្រ្តចំនួន២គ្រាប់ ចេញពីនាវាមុជទឹក។

សម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក កំពុងត្រៀមបិទបញ្ចប់សមយុទ្ធយោធារួម ដែលមានរយៈពេលសរុប១១ថ្ងៃ របស់ពួកគេ ហៅថា សមយុទ្ធខែលសេរីភាពឆ្នាំ២០២៣ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ជាយូរមកហើយ កូរ៉េខាងជើងបានចាត់ទុក ការធ្វើសមយុទ្ធ រវាងទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន ជាសកម្មភាពបង្កហេតុ ក្រោមការចោទប្រកាន់ថា ពួកវាគឺជាការហាត់សមត្រៀម ដើម្បីបើកការឈ្លានពាន ទៅលើខ្លួន។

យ៉ាងណាមិញ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានបដិសេធចំពោះការចោទប្រកាន់របស់កូរ៉េខាងជើង ហើយអះអាងថា ការបង្កើនការ ធ្វើសមយុទ្ធយោធារបស់ពួកគេ គឺដើម្បីតែត្រៀមលក្ខណៈទប់ទល់នឹងការបង្កហេតុរបស់កូរ៉េខាងជើង ប៉ុណ្ណោះ។ កាលពីចុងសប្តាហ៍កន្លងទៅ ទីក្រុងព្យុងយ៉ាងបានធ្វើបាញ់សាកល្បងមីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ ចូលសមុទ្រខាងកើត ក្នុងសកម្មភាពដែលខ្លួនហៅថា ជាការធ្វើសមយុទ្ធវាយបកដោយអាវុធនុយក្លេអ៊ែរ ទៅលើសត្រូវ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img