25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

កីឡាករខ្មែរ -អាមេរិកវាយកូនបាល់ ២ នាក់ នឹងមកជួយកម្ពុជា នៅ Davis Cup ខែនេះ

- Advertisement -spot_img

ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា នឹងទៅប្រកួត2022 Davis Cup នៅប្រទេសបារ៉ែនចាប់ពីថ្ងៃទី ១៧ ដល់ទី ២២ ខែតុលា ដើម្បីស្វែងរកចំណាត់ថ្នាក់កម្រិត៣ ប្រចាំតំបន់អាស៊ី។

កីឡាករជម្រើសជាតិកម្ពុជា៥ រូបគឺឡុងសំនៀង, ឃ្លាំងពន្លក,ប៊ុនកេន្នី, Tep Timothy និងMatthew David Krusling នឹងប្រកួត ក្នុងតំបន់នៃ Davis Cup Asia/Oceania Group IV។ កីឡាករ Tep Timothy និងMatthew David Krusling កំពុងហ្វឹកហាត់ នៅសហរដ្ឋអាមេរិក ដែលនឹងធ្វើដំណើរមកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។

ការប្រកួតប្រចាំតំបន់ Asia/Oceania នឹងមានប្រទេសចំនួន២០ ចូលរួមប្រកួត។ ការប្រកួតត្រូវបានបែងចែកជាពីរផ្នែកដើម្បីស្វែង ក្រុមជម្រើសជាតិខ្លាំងពីរឡើងទៅកាន់គ្រុប Group III។ ចំណុចនេះមានន័យថា ប្រទេស២ ប៉ុណ្ណោះ ដែលនឹងត្រូវឡើងទៅកាន់គ្រុប Group III។

កម្ពុជាស្ថិតនៅផ្នែកB ដែលមានម្ចាស់ផ្ទះបារ៉ែន, ប៊ូតាន,ហ្គាំ, គុយវ៉ែត,ឡាវ,ម៉ុងហ្គោលី,សិង្ហបុរី,តាជីហ្គីស្ថាន និងតួកមិននីស្ថាន។ ផ្នែក B នេះត្រូវបានបែងចែកជាពីរពូលគឺពូលA មានម្ចាស់ផ្ទះ បារ៉ែន, ប៊ូតាន, កម្ពុជា, ហ្គាំ និងគុយវ៉ែត ខណៈ ពូល B មានឡាវ, ម៉ុងហ្គោលី, សិង្ហបុរី, តាជីហ្គីស្ថាន និងតួកមិននីស្ថាន។ ក្រុម លេខ ១ ក្នុងពូល នីមួយ នឹងត្រូវ ប្រកួតវគ្គខ្វែង ដើម្បីឡើងទៅគ្រុបGroup III ប្រចាំតំបន់ Asia/Oceania ឆ្នាំ ២០២៣។

នេះជាលើកទី១០ ហើយ ដែលក្រុមវាយកូនបាល់ជម្រើសជាតិកម្ពុជាចូលរួម ប្រកួត Davis Cup បន្ទាប់ពីចាប់ផ្តើមដំបូងតាំងពីឆ្នាំ ២០១២។ កាលពីឆ្នាំ ២០១២ កម្ពុជាធ្វើបានល្អ មែនទែនដោយបានឡើងទៅកាន់Group IIIបន្ទាប់ពី៥ ប្រកួតឈ្នះទាំងអស់ និងរក្សាខ្លួន ក្នុងគ្រុបGroup III រហូតដល់ឆ្នាំ២០១៦មុនពេលធ្លាក់មកគ្រុប Group IV រហូតដល់ឥឡូវ។

ព្រឹត្តិការណ៍ Davis Cup នេះបានក្លាយជាផ្នែកមួយដ៏ សំខាន់សម្រាប់ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាក្នុងការត្រៀមខ្លួន សម្រាប់កីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាទទួលរៀប ចំធ្វើម្ចាស់ផ្ទះជាលើកដំបូង។ កាលពីដើមខែតុលា កន្លងទៅនេះ ប៊ុន កេន្នីបាន ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយ នៅប្រទេសវៀតណាមដើម្បី ស្វែងរកពិន្ទុ ATP និងជាលើកដំបូង ដែលស្វែងរកបាន១១ ពិន្ទុ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img