31.1 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

កិច្ចព្រមព្រៀងការពារជាតិថ្មីកងទ័ពអង់គ្លេស នឹងជប៉ុនក្លាយជាប្រទេសអឺរ៉ុបដំបូងគេ

- Advertisement -spot_img

ក្រោមកិច្ចព្រមព្រៀងថ្មី ទាហានអង់គ្លេស អាចត្រូវព្យួរ.ក នៅជប៉ុនក្រោមកិច្ចព្រមព្រៀងការពារជាតិថ្មីកងទ័ពអង់គ្លេស នឹងត្រូវបញ្ជូនទៅឈរជើងនៅក្នុងប្រទេសជប៉ុនដើម្បីទប់ទល់នឹងប្រទេសចិន។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ការចេញចូលឲ្យគ្នាទៅវិញទៅមក (RAA) ជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅអគារ Tower of London។

កិច្ចព្រមព្រៀងនេះ នឹងពង្រឹងទំនាក់ទំនងការពារជាតិរវាងអង់គ្លេស និងជប៉ុននៅចំពោះមុខនៃការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់ចិន និងកូរ៉េខាងជើង ។

កងទ័ពប្រទេសទាំង២បាននិងកំពុងចូលរួមក្នុងសមយុទ្ធហ្វឹកហ្វឺនជាមួយគ្នា ប៉ុន្តែកិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឲ្យកងទ័ពទាំង២ ឈរជើងនៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមកផងដែរ។

កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យអង់គ្លេស ក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ដែលមានកិច្ចព្រមព្រៀងផ្ដល់ការចេញចូលឲ្យគ្នា ទៅវិញទៅមកជាមួយប្រទេសជប៉ុន។ វិមាននាយករដ្ឋមន្ត្រីអង់គ្លេស ហៅកិច្ចព្រមព្រៀងនេះថា ជាសន្ធិសញ្ញាការពារជាតិដ៏សំខាន់បំផុតរវាងទីក្រុងឡុងដ៍ និងតូក្យូចាប់តាំងពីឆ្នាំ១៩០២មក។

កតិកាសញ្ញានេះ គឺជាផ្នែកមួយនៃគោលនយោបាយការពារជាតិ និងគោលនយោបាយការបរទេសរបស់ចក្រភពអង់គ្លេស ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បន្ទាប់ពីការពិនិត្យឡើងវិញរួមបញ្ចូលគ្នាក្នុងឆ្នាំ២០២១ ដែលទទួលស្គាល់ពីឥទ្ធិពលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។

ប៉ុន្តែ បើទោះបីជាទាហានអង់គ្លេសនឹងត្រូវស្ថិតនៅក្រោមច្បាប់របស់ចក្រភពអង់គ្លេសពេលបំពេញកាតព្វកិច្ចក៏ដោយ ប៉ុន្តែពេលដែលពួកគេស្ថិតក្រៅម៉ោងបំពេញកាតព្វកិច្ច នឹងត្រូវទទួលខុសត្រូវក្រោមប្រព័ន្ធយុត្តិធម៌របស់ជប៉ុន ដែលនេះមានន័យថា ទាហានអង់គ្លេស អាចប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។

ទោសប្រហារជីវិតដោយព្យួរ.ក គឺស្របច្បាប់នៅក្នុងប្រទេសជប៉ុនសម្រាប់ករណីឃាតកម្មធ្ងន់ធ្ងរ ដែលរួមមានការសម្លាប់រង្គាល ឬឃាតកម្មលើកុមារ៕

ប្រភព Mail Online ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img