25.2 C
Phnom Penh
Tuesday, October 20, 2026
- Advertisement -spot_img

កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​ស្តីពី​រឿង​ភាគ​​ខ្លីនិងមធ្យម​​របស់​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ប្រា​រព្ធ​ធ្វើ​តំបន់​Pudong នៃទីក្រុងសៀងហៃ

- Advertisement -spot_img

នៅថ្ងៃទី១៨ ខែតុលា កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​ស្តីពី​រឿង​ភាគ​​ខ្លីនិងមធ្យមរបស់​អគ្គ​ស្ថានី​យ​វិទ្យុ​និង​ទូរ​ទស្សន៍​មជ្ឈិម​ចិន(CMG)​បានបើក​ធ្វើ​នៅតំបន់​Pudongនៃ​ទីក្រុងសៀងហៃ។ រឿង​ភាគ​​ខ្លី​និង​មធ្យម​មួយ​ចំនួន​ដែល​មានគុណភាពខ្ពស់ មានប្រធានបទ​សម្បូរ​បែប​និងប្រភេទផ្សេងៗ​គ្នា​ត្រូវ​បានចាក់​ផ្សាយ​នៅ​វេទិកាជា​ច្រើន ដើម្បីជំរុញ​ការ​ផលិត​ជា​បន្ត​បន្ទាប់​នូវ​ស្នាដៃដ៏​ឆ្នើម​​ដែល​មានប្រភព​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ លោក Shen Haixiong អនុ​រដ្ឋមន្ត្រី​នៃក្រសួង​ឃោសនា​ការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ និង​ជា​អគ្គ​នាយក​នៃអគ្គ​ស្ថានី​យ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិនបានអញ្ជើញ​ចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ថ្លែង​ក្នុង​សុន្ទរកថា លោក Jiang Haiqing សមាជិកក្រុម​អ្នក​និពន្ធ​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្ស​ន៍​មជ្ឈិ​ម​ចិន​បានថ្លែងថា អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្ស​ន៍​មជ្ឈិ​ម​ចិន​នឹង​ចាត់​ទុក​កិច្ច​ប្រជុំ​នេះ​ជា​ឱកាស​មួយ ដើម្បីពង្រីក​ឧត្តមភាព​ផ្នែក​វេទិកា ឧត្តមភាព​ផ្នែក​ផលិត​មាតិកា​ និង​ឧត្តម​ភាព​ខាង​ការ​ផ្សព្វផ្សាយ​របស់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗថ្នាក់ជាតិ សំដៅ​ជំរុញ​និន្នាការ​ឧស្សា​ហ​កម្ម​តាម​រយៈ​ស្នាដៃដែលមានគុណភាពខ្ពស់ និងប្រមូល​ផ្តុំ​កម្លាំង​អភិវឌ្ឍន៍​រួម​តាម​រយៈ​កិច្ច​សហ​ការ​ចម្រុះ ដើម្បីជំរុញ​រឿង​ភាគ​ខ្លី​និង​មធ្យម​ឱ្យ​ទទួល​ការអភិវឌ្ឍប្រកប​ដោយ​គុណ​ភាពខ្ពស់ ។ លោកបានរំពឹង​ទុក​ធ្វើការរួមគ្នាជាមួយសហការីមកពីគ្រប់វិស័យ ដើម្បីធ្វើ​ឱ្យ​រឿង​ភាគ​ខ្លីនិងមធ្យមដែលមានគុណភាពខ្ពស់​ក្លាយជាកម្លាំង​សំខាន់​ក្នុង​ការពង្រឹង​សិល្បៈ​នៃ​សង្គមនិយម និងបំពេញតាមការរំពឹងទុកថ្មីរបស់​ប្រជាជន​សម្រាប់​ជីវភាព​ខាង​វិញ្ញាណ​និងវប្បធម៌ដ៏​ល្អ​បវរ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img