លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជំនាញពិភពលោកឆ្នាំ២០២៦ដែលបើកធ្វើនៅក្រុងសៀងហៃនិងថ្លែងសុន្ទរកថា ។ លោក Li Qiang បានលើកឡើងថា ជំនាញជាកម្លាំងសំខាន់សម្រាប់ជំរុញវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ។ក្នុងលិខិតអបអរសាទរការបើកការប្រកួតជំនាញពិភពលោកលើកទី៤៨ លោកប្រធានរដ្ឋចិន Xi Jinping បានបញ្ជាក់ច្បាស់នូវជំហរបស់ចិនដែលគាំទ្រការអភិវឌ្ឍនៃចលនាជំនាញពិភពលោក។លោក Li Qiang បានលើកឡើងថា បច្ចុប្បន្នបដិវត្តន៍បច្ចេកវិទ្យា និងកំណែទម្រង់ឧស្សាហកម្មជុំថ្មីកំពុងជះឥទ្ធិពលនិងកែប្រែយ៉ាងស៊ីជម្រៅនូវតម្រូវការចំពោះជំនាញ គ្រប់ភាគីគួរសហការគ្នាយ៉ាងជិតស្និទ្ធ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគីដើម្បីជំរុញការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីខាងជំនាញពិភពលោក ដើម្បីអភិវឌ្ឍជំនាញសម្រាប់កិច្ចសហប្រតិបត្តិការត្បូង-ត្បូងនិងការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»។
លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងលោក Francis Hourantប្រធានអង្គការជំនាញពិភពលោកក៏បានអញ្ជើញចូលរួមពិធីបើកផងដែរ ។ ភាគីនានាបានបង្ហាញពីឆន្ទៈបង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាជាមួយភាគីចិន ដើម្បីឱ្យជំនាញក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយសម្រាប់ការសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ តំណាងប្រមាណ ១៩០០ រូបមកពីមជ្ឈដ្ឋាននានានៃពិភពលោកបានចូលរួមពិធីបើក៕
ដោយគិរីដងរែក




