29.6 C
Phnom Penh
Friday, September 18, 2026
- Advertisement -spot_img

ការស្ទង់មតិរបស់បណ្តាញ ​CGTN ​បង្ហាញថា​៖ពីការទស្សនាពិព័រណ៍​ដល់ការធ្វើជំនួញ ​ហេតុ​អ្វី​បាន​ជា​ពិព័រណ៍​ចិន-អាស៊ាន​ក្លាយជា”​ពិព័រណ៍ប្រកបដោយ​គុណភាព​ល្អ​” ​?

- Advertisement -spot_img

ក្នុងឱកាស​បើកពិព័រណ៍ចិន-អាស៊ានលើកទី ​២៣​និង​កិច្ចប្រជុំកំពូលធុរកិច្ច​និង​វិនិយោគ​ចិន​-អាស៊ាន ​បណ្តាញទូរទស្សន៍ ​CGTN ​នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម​ចិន​បាន​ធ្វើ​ការ​ស្ទង់មតិ​ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោក​បង្ហាញ​ថា ​អ្នកផ្តល់បទ​សម្ភា​សន៍​ចំនួន ​៩០,៩ ​ភាគរយ​សម្គាល់​ឃើញថា ​ការរៀបចំជាបន្តបន្ទាប់នូវ​ពិព័រណ៍​ចិន-អា​ស៊ាន​បានបង្ហាញពី​ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនក្នុងការជំរុញ​ការ​បើក​ទូលាយ​ប្រ​កប​ដោយកម្រិតខ្ពស់ ​។

​ពិព័រណ៍ចិន-អាស៊ាន​លើក​នេះបាន​ទាក់ទាញសហគ្រាស​ប្រហែល ​៣៣០០ ​ឱ្យ​ចូល​រួម ​ហើយ​តាមការប៉ាន់ប្រមាណ ​នឹង​ស្រូបទាញ​ពាណិជ្ជករ​ចិន​និង​អន្តរជាតិ​ប្រហែល ​៣៣​០០​០​នាក់​ទៅ​ចូលរួម​និង​បញ្ជា​ទិញ ​។ ​ទាក់ទង​នឹង​ករណីនេះ ​អ្នកផ្តល់បទសម្ភាសន៍​ចំនួន ​៨៩,៥​ភាគ​រយ​សម្គាល់​ឃើញថា ​ពិព័រណ៍ចិន-អាស៊ាន​មិនត្រឹមតែ​ជាបង្អួចសំខាន់​មួយ​សម្រាប់​បង្ហា​ញ​ពី​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការចិន-អាស៊ានប៉ុណ្ណោះទេ ​ប៉ុន្តែថែម​ទាំង​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ជំរុញ​ការផ្លាស់ប្តូរ​រវាង​សហគ្រាស​និង​សហគ្រាសជំរុញ​ការតភ្ជាប់រវាង​ឧស្សា​ហ​កម្ម​និង​ចែករំលែកឱកាសអភិវឌ្ឍន៍ក្នុងតំបន់ ​។ ​

ដោយឡែក​ពិព័រណ៍ចិន-អាស៊ាន​លើក​នេះ​បាន​រៀបចំ​ជាលើកដំបូង​នូវ​”ទីផ្សារលក់ដូរផលិតផល ​AI ​”​ដែល​ផលិតផល​ជាង ​៥០០ ​មុខ​របស់​សហគ្រាស​ជាង ​៧០ ​ត្រូវបាន​ដាក់តាំងបង្ហាញ​ព្រមៗគ្នា ​ផលិតផល​ទាំង​នេះ​គ្រប​ដណ្តប់​លើ​គ្រប់​ប្រភេទ​មាន​ដូចជា ​វ៉ែនតា ​AI ​នាឡិកាឆ្លាតវៃ​និង​មនុស្សយន្ត​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​​ជា​ដើម ​។

សូមបញ្ជាក់ថា ​ការស្ទង់មតិនេះបានធ្វើឡើងតាមវេបសាយភាសាអង់គ្លេស ​អេស្ប៉ាញ ​បារាំង ​អារ៉ាប់​និង​រុស្ស៊ីរបស់​បណ្តាញ ​CGTN ​ហើយក្នុងរយៈពេល ​២៤ ​ម៉ោង ​មានអ្នកប្រើ​ប្រាស់​អ៊ីន​ធឺណិត​ចំនួន ​៣៩៥០ ​នាក់​បានចូលរួមក្នុងការបោះឆ្នោត​និងបញ្ចេញមតិ ​៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img