25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ការពារ Kotchap របស់ Southampton ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាល្លឺម៉ង់នៅ Nations League

- Advertisement -spot_img

(ប៊ែរឡាំង)៖ ខ្សែការពារក្លិប Southampton កីឡាករ Armel Bella-Kotchap បានស្ថិតក្នុងចំណោមកីឡាករ ២៤នាក់របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ សម្រាប់ការប្រកួត Nations League ដែលត្រូវប៉ះហុងគ្រី និងអង់គ្លេស នៅសប្តាហ៍ក្រោយ ខណៈគ្រូបង្វឹក Hansi Flick បានធ្វើការរៀបចំក្រុមរបស់លោក មុនពេលព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា នាខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

កីឡាករវ័យ ២០ឆ្នាំដែលបានចូលរួមជាមួយក្លិបលេងនៅ Premier League ក្នុងរដូវកាលនេះរូបនេះបានចំណាយពេល ៤ឆ្នាំ លេងនៅក្លិប VfL Bochum និងជាកីឡាករអន្តរជាតិ Under-21។

«គាត់ពិតជាអភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ នៅក្លិប Southampton» លោក Flick បានលើកឡើងនៅថ្ងៃព្រហស្បតិ៍។ «យើងបានជជែកជាមួយក្រុម Under-21 ដែលគាត់ជាកីឡាករដ៏សំខាន់ម្នាក់»។

អាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមហុងគ្រី នៅទីក្រុង Leipzig នាថ្ងៃទី២៣ ខែកញ្ញា មុនពេលធ្វើដំណើរទៅជួបអង់គ្លេស ៣ថ្ងៃបន្ទាប់។

អាល្លឺម៉ង់ បានធ្លាក់ចេញនៅការប្រកួតជុំដំបូងនៃពាន Nations League កាលពីឆ្នាំ២០១៨៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img