30.1 C
Phnom Penh
Friday, October 30, 2026
- Advertisement -spot_img

ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​-យុទ្ធសាស្ត្ររយៈពេលវែង​សម្រាប់​ការ​ស្ថាបនា​ខ្លួន​របស់បក្សកុម្មុយនីស្តចិន‎‎

- Advertisement -spot_img

មនុស្សគ្រប់គ្នា​សុទ្ធតែ​ដឹង​ពី​ហេតុផល​មួយ​ ​គឺថា​បើចង់​មានសុខភាព​ល្អ​រយៈពេលយូរ​ ​វា​មិន​មែនផ្អែក​លើ​ការព្យាបាលនៅពេលឈឺនោះទេ ​ប៉ុន្តែ​អាស្រ័យ​ទៅលើ​ការហាត់ប្រាណ​ជាប្រចាំ​​និងការថែទាំសុខភាពប្រចាំ​ថ្ងៃ។សម្រាប់​បក្សកុម្មុយនីស្តចិន​ដែល​បាន​កាន់​អំណាចអស់រយៈពេលជាយូរមកហើយ​ ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​គឺប្រៀបបាន​នឹង “ការហាត់ប្រាណ​របស់បក្ស”​ជាប្រចាំ។​នេះមិនមែន​ជាយុទ្ធនាការ​ពិសេស​ដែល​មានកំណត់ពេលវេលានោះទេ ​ប៉ុន្តែ​គឺ​ជាទម្រង់​នៃ​ការ​កែទម្រង់​ខ្លួន​របស់​បក្ស​កុម្មុយនីស្ត​ចិន​។‎‎ អ្នកអាចនឹងគិតថា “ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ”​គឺជា​គំនិត​នយោបាយ​ដែល​ពិបាកយល់ ​ប៉ុន្តែខ្លឹមសារស្នូល​គឺ​សាមញ្ញណាស់​។ប្រៀបបាន​នឹងការ​ថែ​ទាំ​សុខភាព​ដោយ​គ្រប់ជ្រុងជ្រោយអ៊ីចឹង ​ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​គឺ​ជា​ “ការ​ថែទាំ​សុខភាព​”​ដោយ​គ្រប់ជ្រុងជ្រោយ​សម្រាប់​សមាជិកបក្សទាំងមូល។‎‎

ចំណេះដឹងស្តីពីការគ្រប់គ្រងខ្លួនឯងនេះ​មានឫសគល់យ៉ាងជ្រៅពី​វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិន។តាំងពីសម័យបុរាណមក ​ប្រទេសចិនបានគោរព​តាម​​ឡូហ្ស៊ីក​ទំនាក់ទំនង​និង​អភិបាលកិច្ច​ដែលផ្អែកលើគោលការណ៍ថា ​មនុស្សម្នាក់ត្រូវកែតម្រូវខ្លួនឯងជាមុនសិន​មុននឹងព្យាយាមកែតម្រូវអ្នកដទៃ។ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​គឺ​ជាការបន្តវេន​និង​ច្នៃប្រឌិតថ្មី​នៃប្រាជ្ញាចិនបុរាណ​ពាក់ព័ន្ធនឹងការអប់រំកែលម្អខ្លួនឯង​និង​អភិបាលកិច្ចជាតិ​។​វាបានប្រែក្លាយ​គំនិតបុរាណ​ស្តីពីការ​ដាក់​កំហិត​​ខ្លួន​និង​គិតពិចារណា​កំហុស​របស់​ខ្លួន​​ទៅជា​របប​និង​ជាការអនុវត្តរយៈពេលវែង​សម្រាប់ការគ្រប់គ្រង​បក្សនយោបាយ​ក្នុង​សម័យទំនើប។‎‎ ហេតុអ្វី​បក្ស​កុម្មុយនីស្ត​ចិន​អាច​ប្រកាន់ខ្ជាប់​ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ?ចម្លើយគឺ​ស្ថិត​ក្នុង​ឡូហ្ស៊ីក​នៃអភិបាលកិច្ចជាតិ។​គន្លឹះសំខាន់នៃ​អភិបាលកិច្ចជាតិ​គឺ​បក្ស​កាន់​អំណាច​។​សម្រាប់​បក្សនយោបាយដ៏ធំមួយ​ដែល​មានសមាជិកជាង១០០​លាននាក់​ ​និង​ដឹកនាំ​ប្រជាជនចំនួន១,៤ប៊ីលាននាក់​ក្នុង​ដំណើរការអភិវឌ្ឍន៍ ​ភាពស្អាតស្អំ​នៃ​​សមាជិក​​គឺជា​កត្តា​សំខាន់​សម្រាប់​ការអភិវឌ្ឍជាតិ ​ប្រសិទ្ធភាពនៃ​អភិបាលកិច្ច​សង្គម​និងសុខុមាលភាពរបស់ប្រជាជន។​ការកាន់​អំណាច​ក្នុង​រយៈពេលវែង​គឺ​ជា​ការសាកល្បង​មួយ ដែល​បក្សកាន់អំណាច​រយៈពេលវែង​ភាគច្រើន​នៅលើ​ពិភពលោក​តែងតែ​ជួបប្រទះ​បញ្ហាដូចៗគ្នា ​គឺការិយាល័យ​និយម​និងការ​នៅ​ឆ្ងាយពីប្រជាជន។​

ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​ជា​ចម្លើយ​ស្នូល​របស់​បក្ស​កុម្មុយនីស្ត​ចិន​ក្នុង​ការ​ដោះស្រាយ​បញ្ហាពិបាក​ក្នុងយុគសម័យ​។​ចាប់ពី​លោក​Xi Jinping​អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​លើកឡើង​គំនិត​នេះ​នៅ​ឆ្នាំ២០១៤ ​រហូតដល់​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​២០ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​គ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​មាន​សុក្រឹតភាព និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​៥​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​អាណត្តិទី​២០​បាន​ផ្តោតលើ​ប្រកាន់ខ្ជាប់​ការ​ជំរុញ​ការ​​គ្រប់គ្រង​បក្ស​ដោយ​តឹងរ៉ឹង​គ្រប់​ជ្រុងជ្រោយ​។​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​មិនមែនជា​ប្រតិបត្តិការ​រយៈពេលខ្លីនោះទេ ​ប៉ុន្តែវាគឺ​ជាយុទ្ធសាស្ត្រ​រយៈពេលវែង ​ដើម្បីការពារ​ដំណើរការ​ធ្វើ​ទំនើបកម្មតាមបែប​ផែន​ចិន។‎‎ ស្វ័យបដិវត្តន៍​គឺ​ជាទម្រង់នៃភាពក្លាហាន​ដែលកម្រ​បំផុត​និង​ជា​ប្រភព​នៃភាពរស់រវើក​ដ៏រយៈពេល​យូរ​។​ខុសពី​ការ​រង់ចាំ​ដោះស្រាយបញ្ហា​នៅ​ពេល​ដែល​បាន​កើតឡើងរួចហើយ ​ឬការចាត់​វិធានការកែតម្រូវនៅពេលក្រោយ បក្ស​កុម្មុយនីស្ត​ចិន​បាន “ពង្រឹងសុខភាព”​ ​ដែល​ស្វែងរកបញ្ហា ​កែតម្រូវ​​កំហុស​​និងសម្អាត​សមាជិក​ជាប្រចាំ ​ដើម្បីធានា​ពី​ភាពរស់រវើក​និងរឹងមាំ។‎‎‎

នៅទូទាំង​ពិភពលោក ​តើ​ត្រូវ​រក្សាបំណងដើម​របស់ខ្លួន និង​ចៀសវាង​ហានិភ័យ​នៃ​អំពើពុករលួយ​ក្នុង​រយៈពេល​វែងដោយ​របៀបណា​​គឺជាបញ្ហាប្រឈមរួមមួយ​របស់​គណបក្សកាន់អំណាចនៃប្រទេសនានា។តាមរយៈការដាក់​កំហិត​លើ​ខ្លួនឯង​និង​ស្វ័យ​បដិវត្តន៍​ឥតឈប់ឈរ ​គណបក្សកុម្មុយនីស្តចិន​បានដើរតាម​ផ្លូវ​អភិបាលកិច្ច​ថ្មីរបស់គណ​បក្សនយោបាយដ៏ធំមួយ។‎‎ ស្នូលនៃការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ ​គឺ​ការពារបំណងដើម​នៃការកាន់​អំណាច​តាមរយៈការ​ដាក់​កំហិត​ខ្លួន​ឱ្យ​គោរពវិន័យ​ជាប់​រហូត​។រូបមន្ត​គ្រប់គ្រង​ខ្លួនឯងនេះ​បាន​ចាក់ឫសក្នុងវប្បធម៌ប្រពៃណី ​សមស្របនឹងការអភិវឌ្ឍ​ក្នុង​សម័យទំនើប និង​​ផ្អែកលើភាពជាក់ស្តែងនៃការគ្រប់គ្រង​ដែល​មិនត្រឹមតែពង្រឹងមូលដ្ឋានគ្រឹះ​នៃប្រព័ន្ធ​គ្រប់គ្រង​របស់ប្រទេសចិនប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងផ្តល់នូវ​ដំណោះស្រាយបែបចិន​ដែល​មានលក្ខណៈជាក់ស្តែង​និងអាចអនុវត្តបាន​សម្រាប់ការគ្រប់គ្រងគណបក្សនយោបាយនានានៅទូទាំង​ពិភពលោកទៀតផង៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img