25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

កាយសម្ព័ន្ធកម្ពុជាទទួលបានមេដាយ៣គ្រឿងពីការប្រកួតជើងឯកអាស៊ី

- Advertisement -spot_img

កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្តើមបានមេដាយសរុប ៣គ្រឿង ពីការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ ( Asian Aerobic championships) នៅប្រទេសថៃ។

សម្រាប់មេដាយដែលអត្តពលិកកម្ពុជាដណ្តើមបានក្នុងនោះមេដាយប្រាក់ដំបូងរកបានលើវិញ្ញសាគូរដែលមាន កីឡាករ ស៊្រាន វួចទ្រី ចាប់ដៃគូរជាមួយ កីឡាការិនី ឈួន ស្រីនាត ចំណែកមេដាយសំរឹទ្ធ រកបានលើវិញ្ញាសា ទ្រីយ៉ូដែលមាន កីឡាករ ស៊្រាន វួចទ្រី , កីឡាការិនី ឈួន ស្រីនាត និងកីឡាការិនី ច្រឹង ចាន់ត្រា ដែលប្រកួតក្នុងកម្រិតអាយុក្រោម១៥ ឆ្នាំ។

ចំពោះមេដាយប្រាក់១គ្រឿងបន្ថែមទៀតដណ្តើមបានដោយក្រុមកីឡាការិនីអាយុក្រោម ១៨ ឆ្នាំ មានដូចជា កីឡាការិនី ឌឹម អ៊នធីតា , កីឡាការិនី ណេម សុខហេង កីឡាការិនី ស៊ីវ ចន្ថា កីឡាការិនី សួស ស្រីពៅ កីឡាការិនី ឈួន សុវណ្ណបញ្ញា ។

ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ឆ្នាំ២០២២(Asian Aerobic Championships)នៅប្រទេសថៃនេះមានចំនួន១៣វិញ្ញាសាមានក្រុមកីឡាករ-
កីឡាការិនីមកពីបណ្តាលប្រទេសនានាដែលមានចំនួនសរុប ២៩៥នាក់ចូលរួមប្រកួត ដំណើរការប្រកួតតាំងពីថ្ងៃទី៣១ ខែសីហា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២ ។

កម្ពុជា បានបញ្ជូនប្រតិភូកីឡាចំនួន១៨ នាក់ រួមមានចៅក្រមអន្តរជាតិ ២ នាក់គ្រូបង្វឹក និងគ្រូជំនួយ៣នាក់ ព្រមទាំងកីឡាករ-កីឡាការិនី១៣នាក់ក្នុងនោះកីឡាការិនី៨នាក់ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img