27 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

កសិដ្ឋានចិញ្ចឹមជ្រូកបង្ហូរទឹកស្អុយចូលបឹងប្រជាពលរដ្ឋប្រើប្រាស់តាំងពីដូនតាមកដោយឡែកអាជ្ញាធរសំងំស្ងៀម!!!

- Advertisement -spot_img

ខេត្តតាកែវ ៖ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខ្នាទង់ ឃុំកុមារាជា នឹងប្រជាពលរដ្ឋក្នុងឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា មានកសិដ្ឋានចិញ្ចឹមសត្វជ្រូកមួយកន្លែងបាននឹងកំពុងបង្ហូរទឹកសម្អុយ ចេញបែកសាយភាយ ធ្វេីឲ្យបះពាល់បរិស្ថាន សុខភាព អនាម័យ នៃការរស់នៅរបស់ពួកគាត់។

សូមបញ្ជាក់ថា៖ ចំពោះកសិដ្ឋានចិញ្ចឹមជ្រូកខាងលេីគឺមានទីតាំងនៅចំណុចខាងជេីងភ្នំចុងស្លឹកក្រោយវត្តភ្នំទទា ឃុំលំពង់ ស្រុកបាទី តាកែវ ។

ចំពោះទឹកសម្អុយដែលម្ចាស់កសិដ្ឋានបានលួចបង្ហូរមកនោះ គឺហូរធ្លាក់ចូលមកទឹកបឹងទំនប់វត្តភ្នំទទានឹងទឹកត្រពាំងថ្នល់ស្ថិតនៅភូមិខ្នារទង់ ដែលប្រជាពលរដ្ឋបានអាស្រ័យនឹងប្រេីប្រាស់តាំងតែពីជំនាន់ដូនតាមកម៉្លេះ។

កុំថាឡេីយតែមនុស្សមិនអាចប្រេីប្រាស់ឬអាស្រ័យបានប៉ុណ្ណោះទេ ពោលគឺ សូម្បីតែត្រីដែលប្រជាពលរដ្ឋទាំងពីឃុំធ្លាប់តែរកចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ ក៏ងាប់ហិនហោចអស់ដែរ ។

ប្រជាពលរដ្ឋទាំងពីឃុំសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តតាកែវ ជាពិសេសលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី មេត្តាចាត់តាំងមន្រ្តីជំនាញចុះមកពិនិត្យមេីលផងទានខណៈរដូវវស្សាដែលកំពុងតែខិតចូលមកដល់ ទឹកសម្អុយនឹងត្រូវហ៊ាហូរសាយភាយគ្រប់ទីកន្លែងជាក់ជាពុំខានឡើយ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img