31.1 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

ករណីបុរសម្នាក់ទាយកាំបិតផ្គាក់កាប់ទៅស្ត្រីម្នាក់ស្លាប់នៅខេត្តកណ្តាល ដោយសារខឹងរឿងទាលុយ ៣៦មុឺនរៀល

- Advertisement -spot_img

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៤ នៅពេលដែលជនរងគ្រោះ បានទៅទាលុយជនសង្ស័យដល់ផ្ទះ ដែលកន្លងមកប្តីរបស់ជនរងគ្រោះធ្លាប់ធ្វើជាជាងដែកជាមួយជនដៃដល់ ហើយនៅនៅសល់លុយ ៣៦មុឺនរៀលទៀត មិនទាន់គិតគួរឲ្យទៅប្តីរបស់ជនរងគ្រោះ។

តាមប្រភពបានឲ្យដឹងថា៖ ជនរងគ្រោះស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាងខេត្ត កណ្តាល មុខរបរ ជាងដែក ។ វត្ថុតាងមាន កាំបិតផ្គាក់ចំនួន០១ ផ្លែដែកដងឈើ មានប្រវែង៦៦ស.ម។

ដោយសារស្ត្រីជាជនរងគ្រោះមកទាលុយ និយាយលឺៗផ្អើលដល់អ្នកជិតខាងផងនោះ ក៏ស្រាប់តែជនសង្ស័យកើតចិត្តខឹងសប្បាជាខ្លាំង ស្រាប់តែទាញ់កាំបិតផ្គាក់កាប់ទៅលើ ស្រ្តីជាជនរងគ្រោះ ត្រូវចំ សៀកផ្កា បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុយ៉ាងអានោចអាធមគួរឲ្យសង្វេគ។ ចំណែកជនសង្ស័យ ពេលធ្វើសកម្មភាពរួច ក៏ទាញម៉ូតូគប់ជ្រុងជិះគេចខ្លួនពីផ្ទះបាត់ទៅ។

សូមបញ្ជាក់ថា សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯគេហដ្ឋាននៃសព។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img