31.7 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ករណីឆេះបង្គោលភ្លើងនៅផ្លូវជាតិ លេខ២ ពលរដ្ឋអះអាងថា មានមនុស្សមួយក្រុមតខ្សែកាប

- Advertisement -spot_img

ករណីអគ្គិភ័យដែលបានឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅនៅតាមបណ្តោយផ្លូវជាតិលេខ២មុននេះបន្តិច បានរលត់ទាំងស្រុងហើយ ដោយក្នុងនោះ ពលរដ្ឋនៅក្បែរកន្លែងកើតហេតុឃើញហេតុការណ៍បានបញ្ជាក់ប្រាប់ថា មុនកើតហេតុ មានមនុស្សមួយក្រុមទៅតខ្សែកាប លុះមិនបានប៉ុន្មានផង ក៏មានជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ហើយក្រុមអ្នកតខ្សែកាបទាំងនោះ ក៏នាំគ្នាឡើងរថយន្តបើកចេញពីកន្លែងកើតហេតុតែម្តង ។

គួរបញ្ជាក់ថា អគ្គិភ័យនេះ បានឆាបឆេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ នៅក្បែរប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងហេតុការណ៍ឆាបឆេះនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តអស់តែ១គ្រឿងប៉ុណ្ណោះក្នុងការបាញ់ទឹកពន្លត់អណ្តាតភ្លើង ដោយមិនមានការរាលដាលដល់លំនៅឋានពលរដ្ឋដែលនៅជាប់នោះឡើយ ហើយក៏មិនបណ្តាលអោយមនុស្សណាម្នាក់ រងរបួសផងដែរ ។

បច្ចុប្បន្ននគរបាលជំនាញ កំពុងធ្វើការពិនិត្យជុំវិញការឆាបឆេះ ថាតើបណ្តាលមកពីឆ្លងចរន្ត ឬមកពីការតខ្សែកាបរបស់មនុស្សមួយក្រុម ដូចដែលពលរដ្ឋជិតខាងបានលើកឡើង៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img