24.8 C
Phnom Penh
Monday, January 26, 2026
- Advertisement -spot_img

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅខេត្តក្រចេះ

- Advertisement -spot_img

ការចុះបង្រ្កាបនេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ដោយមានកិច្ចសហការពីគណៈបញ្ជាការឯកភាពស្រុកឆ្លូង និងប្រជាសហគមន៍នេសាទនៅចំណុចបឹងឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

លោកពន្លកបានបន្តថាការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នេះ កម្លាំងបានធ្វើការរុះរើអួនចំនួនជាង ៣៥ ដែលមានប្រវែង ២.១០០ ម៉ែត្រក្បូនបង្គោលឬស្សីចំនួន ៥៦០ ដើមនិងអួន។ ប្រភេទត្រីចម្រុះប្រមាណ ២០០ គីឡូក្រាមត្រូវបានគេលែងចូលទន្លេវិញ។

អាជ្ញាធរបានបន្តអំពាវនាវ ឲ្យប្រជានេសាទបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ លោក ពន្លកបញ្ជាក់ថាសកម្មភាពទាំងនេះ បំផ្លាញធនធានជលផល។ ដើម្បីរក្សាធនធានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងអនាគតប្រជាពលរដ្ឋត្រូវសហការជាមួយអាជ្ញាធរ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img