28.7 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

កម្ពុជារកចំណូលបានជិត ៤,៨ពាន់លានដុល្លារ ពីការនាំចេញ ផលិតផលកសិកម្ម ទៅទីផ្សារអន្តរជាតិ

- Advertisement -spot_img

មន្ត្រីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣កន្លងទៅកម្ពុជាបាននាំចេញជាផ្លូវការនូវផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃសរុបចំនួនជិត៤,៨ពាន់ដុល្លារអាម៉េរិក ស្មើនឹង ៨,៨២លានតោន ទៅ កាន់ទីសដៅ ៧៨ប្រទេស ក្នុងនោះការនាំចេញ អង្គរសម្រេចបានជាង ៦៥៦ពាន់តោន កើន ឡើងជាង ៣% ធៀបឆ្នាំ២០២២។ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី៣០ ខែមករាកន្លងទៅ បានមានប្រសាសន៍ឲ្យដឹងថា គិតក្នុងឆ្នាំ២០២៣ ផលិតកម្មដំណាំសម្រេចបានចំនួន ៣៦,៨១លានតោន កើនឡើងប្រមាណ ៦% បើធៀបទៅនឹងឆ្នាំ២០២២ ក្នុងនោះដំណាំស្រូវចំនួន ១២,៤៩លានតោន ដោយមានអតិរេក ៦,៩៩លានតោន ដំណាំសាកវប្បកម្ម ចំនួន ៤,៩៦លានតោន ដំណាឧស្សាហកម្មចំនួន ១៨,៩៦លានតោន និងដំណាំកៅស៊ូប្រមាណ ០,៤លានតោន។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ គឺស្របតាមយុទ្ធសាស្ត្រ និងកម្ម វិធីគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល និងមន្ត្រីទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានរួមគ្នាអនុវត្តនូវផែនការ និងសកម្មភាពការងារដែលបានគ្រោងទុក និងបានជំរុញអនុវត្តវិធានការចាំបាច់ បន្ទាន់មួយចំនួនថែមទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img