26.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

កម្ពុជាយកបានមេដាយមាស១៧គ្រឿងក្នុងប្រភេទកីឡាគុនខ្មែរ

- Advertisement -spot_img

ការប្រកួតគុនខ្មែរព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ បានបញ្ចប់ជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ ដោយម្ចាស់ផ្ទះកម្ពុជាឈ្នះមេដាយមាសចំនួន១៧គ្រឿងដែលមាន ៖

១. ម៉ាប់ ធារ៉ា
២. ភុន ពិសិដ្ឋ
៣. ខាំ ខ្លានាង
៤. ហ៊ីម គឹមរៀង
៥. ភួន ឡាំកូស៊ីន
៦. ឈុត សេរីវាន់ថង
៧. ឃីម បូរ៉ា
៨. ឡៅ ចិត្រា
៩. រឿង សោភ័ណ្ឌ
១០. ឡៅ ចន្ទ្រា
១១. ព្រំ សំណាង
១២. កីឡាការិនី ទូច ចន្ទវត្តី

មេដាយប្រាក់៣គ្រឿង

១. កីឡាការិនី សំ សំណាង
២. កីឡាការិនី ម៉ើយ ស៉ឹង
៣. កីឡាការិនី ទួន ស្រីភីន

មេដាយសំរឹទ្ធ២គ្រឿង
១. កីឡាការិនី ឆា ចាន់ដេង
២. កីឡាការិនី សុខរី កនិកា

ក្រុមកីឡាប៉េតង់កម្ពុជាបានបញ្ចប់ចំនួន៨វិញ្ញាសាទៀតគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ នេះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣។

ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍ ទី១១ នេះ កម្ពុជាបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងវិញ្ញាសានារីម្នាក់ បុរស២នាក់ ដែលមានកីឡាករ យឹម សោភ័ណ កីឡាការិនី វង ចន្ថា និងកីឡាករ សុិន វង់។ មុនឡើងទៅកាន់វគ្គដណ្ដើមមេដាយមាស ពួកគេបានយកឈ្នះហ្វីលីពីន និងមីយ៉ាន់ម៉ា មុនទម្លាក់ក្រុមថៃក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

មិនដូចបំណងដែលចង់បាន ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមឡាវ ដោយលទ្ធផល១៣ទល់នឹង៥ក្នុងវគ្គផ្ដាច់ព្រ័ត្រ ទទួលបានមេដាយប្រាក់។
ដោយឡែក ក្រុមបុរស១នាក់ នារី២នាក់វិញប្រកួតចាញ់ម៉ាឡេស៊ីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល១៣ទល់នឹង៨ ទទួលបានមេដាយសំរឹទ្ធ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img