កម្ពុជាទទួលបានចំណូលជាង១ពាន់៧រយលានដុល្លារពី ការនាំចេញស្រូវ-អង្ករ នៅពេញមួយឆ្នាំ២០២៣ មានការកើន ឡើងគួរឱ្យកត់សម្គាស់បើធៀបនឹងឆ្នាំ២០២២។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា គឺអង្ករកម្ពជា នាំចេញទៅកាន់ទី ផ្សារគោលដៅចំនួន៦១គោលដៅ ក្នុងនោះនាំចេញទៅកាន់ ទីផ្សារអឺរ៉ុបមានចំនួនច្រើនជាងគេ តាមពីក្រោយដោយទីផ្សារ ចិន ចំណែកស្រូវរបស់កម្ពុជានាំចេញទៅកាន់ប្រទេសក្បែរ ខាង។ បើយោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅពេញមួយឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករសម្រេចបាន៦៥៦ពាន់តោនកើនឡើង៣% បើធៀបនឹងឆ្នាំ២០២២ បើគិតជាទឹកប្រាក់មានចំនួន៤៦៦លានដុល្លារ កើនឡើង១៣% បើធៀបនឹងឆ្នាំ២០២២។ អង្ករកម្ពុជានាំចេញទៅកាន់គោលដៅចំនួន៦១ដោយក្រុមហ៊ុនចំនួន៦៣។



ដោយគិរីដងរែក




