30 C
Phnom Penh
Wednesday, March 12, 2025
- Advertisement -spot_img

កម្ពុជាកំពុងសម្លឹងការង្រីកទីផ្សារកសិផលទៅកាន់ទីផ្សារអាមេរិក

- Advertisement -spot_img

សភាពាណិជ្ជកម្មកម្ពុជា និងធុរជនក្នុងស្រុកកំពុងតែនាំយកផលិតកសិកម្មរបស់ខ្លួនដើម្បីពង្រីកទីផ្សារនៅសហរដ្ឋអាមេរិក ស្រប ពេលដែលតម្រូវការលើផលិតផលខ្មែរកំពុងទទួលបានការពេញនិយម។ លោកតាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានកំពុងដឹកនាំបណ្តាគណៈប្រតិភូធរុកិច្ចកម្ពុជា ទស្សនកិច្ចធុរ កិច្ចនៅអាមេរិក និងចូលរួមជំនួបពាណិជ្ជកម្មអាមេរិកកម្ពុជាឆ្នាំ២០២៤ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញានេះ។

កម្មវិធី នេះត្រូវបានសហការរៀបចំដោយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ បើយោងតាមសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា៖«ជំនួបពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការនាំចេញផលិតផលកម្ពុជា ទៅក្នុងទីផ្សារសហរដ្ឋអាមេរិក រួមមាន អង្ករ ម្រេច គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើខ្ញី ដំឡូងជ្វា ត្រីងៀត ទឹកត្រី ទុរេន និង មៀន»។

សម្រាប់ជំនួបពាណិជ្ជកម្មកម្ពុជា-អាមេរិកឆ្នាំ២០២៤ មានការចូលរួមពីក្រុមហ៊ុនកម្ពុជាជាង ៥០ ក្រុមហ៊ុន និងក្រុមហ៊ុនអាមេរិកផ្នែកនាំចូល ចែកចាយ និងផ្សារទំនើប ជាច្រើនក្រុមហ៊ុនក្នុងវិស័យម្ហូបអាហារ និងផលិតផលកសិកម្ម។ កម្មវិធីបើកជំនួបពាណិជ្ជកម្មកម្ពុជា-អាមេរិក មានការអញ្ជើញចូលរួមពីប្រធានរតនាគាររដ្ឋកាលីហ្វ័រញ៉ា អភិបាលក្រុងឡុងប៊ិច ប្រធានកំពង់ផែក្រុងឡុងប៊ិច និងតំណាងអាជ្ញាធរពាក់ព័ន្ធ។

ក្រៅពីនេះ នឹងមានការធ្វើបទបង្ហាញ ស្តីពីនិន្នាការទីផ្សារ អនុលោមភាពបទប្បញ្ញត្តិ និងប្រព័ន្ធភស្តុភារ ដែលជាព័ត៌មានគន្លឹះសម្រាប់ធុរជនកម្ពុជា ក្នុងការនាំផលិតផលចូលក្នុងទីផ្សារអាមេរិក។យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ ការដោះដូរពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងអាមេរិកសម្រេចបានទឹកប្រាក់ប្រមាណ ៤,៥២៩ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៤កើនឡើង៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន៤,៤០១ពាន់លានដុល្លារកើនឡើង៣,៩%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈ ការនាំចូលពីអាមេរិកមានទឹកប្រាក់១២៧,៧៨៨លានដុល្លារ កើនឡើង៦,៩%៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img