27.2 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

កប៉ាល់ដែលគ្រប់គង ដោយអ៊ីស្រាអែល ត្រូវបានហាម ចូលចតក្នុងប្រទេសម៉ាឡេស៊ី

- Advertisement -spot_img

នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាស កាលពីថ្ងៃទី២០ ខែធ្នូថា កប៉ាល់ដែលមានទង់ ជាតិអ៊ីស្រាអែលនឹងមិនត្រូវបានអនុញ្ញាតឱ្យ ចូលចតក្នុងប្រទេសម៉ាឡេស៊ីនោះទេ។ នាវាទាំងឡាយណា ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ក៏នឹងត្រូវហាមឃាត់មិនឱ្យផ្ទុកទំនិញនៅម៉ាឡេស៊ីផងដែរ។ លោកAnwar ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុ បាននិយាយថា ការរឹតបន្តឹងទាំងនេះ គឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីស្រាអែលដែលមិនអើពើនឹងគោលការណ៍ មនុស្សធម៌ជាមូលដ្ឋាន និងបំពានច្បាប់អន្តរជាតិ តាមរយៈការសម្លាប់រង្គាលជាបន្តបន្ទាប់ និងអំពើឃោរឃៅប្រឆាំងនឹងប៉ាឡេស្ទីន។

រដ្ឋាភិបាលមានទំនុកចិត្តថា ការសម្រេចចិត្តនឹងមិនប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មរបស់ម៉ាឡេស៊ីទេ។ លោក Anwar បាននិយាយថា រដ្ឋាភិ បាលបានសម្រេចចិត្តបិទក្រុមហ៊ុនដឹកជញ្ជូន មួយ ដែលមានមូលដ្ឋាននៅអ៊ីស្រាអែល ZIM មិនឲ្យចូលចតនៅកំពង់ផែណាមួយ ប្រទេស។ គណៈរដ្ឋមន្ត្រីម៉ាឡេស៊ីបានចាប់ផ្តើមក្នុងអនុញ្ញាតឱ្យកប៉ាល់ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុននេះ ចូលចតនៅប្រទេសក្នុងឆ្នាំ2002-2005។ រដ្ឋាភិបាលបច្ចុប្បន្នបានសម្រេចចិត្តពីមុនទាំងអស់។

ម៉ាឡេស៊ីជាអ្នកគាំទ្រយ៉ាងលុបចោលការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីខ្លាំងចំពោះបុព្វហេតុប៉ាឡេស្ទីន ហើយមិនមានទំនាក់ទំនងការទូត ជាមួយអ៊ីស្រាអែល ទេ។ លោក Arwar បានបដិសេធមិនព្រមឱនក្បាលចំពោះសម្ពាធរបស់លោកខាងលិចដើម្បីឱ្យគាត់កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមស្ថាប័នអប់រំហាម៉ាស។ នៅក្នុងខែតុលា មនុស្សជាង 16,000 នាក់ រួមទាំងលោក Anwar បានមក ជួបជុំគ្នា ខណៈដែលម៉ាឡេស៊ីបានបង្ហាញពី ការគាំទ្រដល់ប៉ាឡេស្ទីន ចំពេលមានជម្លោះ ដែលកំពុងបន្តនៅមជ្ឈិមបូព៌ា ទាំងអស់នៅក្រោមក្រសួងអប់រំ របស់ប្រទេស ម៉ាឡេស៊ី ក៏បានរៀបចំសប្ដាហ៍សាមគ្គីភាព ជាមួយប៉ាឡេស្ទីន ចាប់ពីថ្ងៃទី29 ខែតុលា ដល់ថ្ងៃទី3 ខែវិច្ឆិកា “ដើម្បីអប់រំសិស្សអំពី តម្លៃមនុស្សធម៌ ដែលរួមបញ្ចូលសិទ្ធិមនុស្សនិងមេត្តាករុណាផងដែរ”៕

ប្រភព Bernama ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img