26.7 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

កងទ័ពអ៊ុយក្រែនពិតជាមិនធម្មតាមែន ប្រយុទ្ធដណ្តើមបានទីក្រុងបាកមុតមកវិញ

- Advertisement -spot_img

អ៊ុយក្រែននៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនបានដណ្តើមមកវិញភូមិ Andrievka ដែលត្រូវបានបំផ្លាញស្ថិតនៅភាគខាងត្បូង នៃទីក្រុង Bakhmut ដែលជាទីក្រុងដែលបានធ្លាក់ក្នុងដៃរុស្ស៊ីកាលពីខែឧសភា បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាច្រើនខែ។

យោធាអ៊ុយក្រែនបាននិយាយនៅក្នុងរបាយការណ៍មួយថា កងកម្លាំងរបស់ទីក្រុងកៀវ កំពុងពង្រឹងមូលដ្ឋានទ័ពនៅក្នុងតំបន់នេះ ខណៈដែលកងកម្លាំងរុស្ស៊ីបានទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ និងការខាតបង់សម្ភារៈ នឹងមិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីនោះទេ។

របាយការណ៍បានលើកឡើងដូច្នេះថា «ក្នុងអំឡុងពេលវាយឆ្មក់ ពួកគេបានវាយដណ្តើមបានមកវិញ លើភូមិ Andrivka នៅក្នុងតំបន់ Donetsk»។

គួរបញ្ជាក់ថា ភូមិ Andrivka ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Bakhmut គឺជាទីតាំងនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា និងយូរបំផុតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុន៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img