28.9 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

កងទ័ពរុស្ស៊ី បោះបង់ចោលទីក្រុងដ៏សំខាន់នៅភាគឦសាន ខណៈអ៊ុយក្រែនវាយរុលទៅមុខយ៉ាងលឿនរហ័ស

- Advertisement -spot_img

(កៀវ)៖ ទីក្រុងមូស្គូ បានបោះបង់ចោលទីក្រុងដែលជាមូលដ្ឋានដ៏សំខាន់មួយរបស់ខ្លួន នៅភាគខាងឦសាននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខណៈកងទ័ពអ៊ុយក្រែនកាន់តែវាយរុលទៅមុខយ៉ាងលឿនរហ័ស ចាប់តាំងពីបានបើកប្រតិបតិ្តការវាយបកដណ្ដើមទឹកដីមកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។

ការបាត់បង់ទីក្រុងអ៊ីស្យូម (Izium) នៃតំបន់ខាកៀវ (Kharkiv) គឺជាបរាជ័យដ៏ធ្ងន់ធ្ងរមួយរបស់កងទ័ពរុស្ស៊ី ចាប់តាំងពីបានដកថយចេញពីរដ្ឋធានីកៀវ កាលពី ខែមីនាមក ហើយនេះក៏ជាចំណុចរបត់ថ្មីមួយ នៃសង្រ្គាមដែលអូសបន្លាយពេលជាង៦ខែមកនេះដែរ។ បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ក្រសួងការពារជាតិរុស្ស៊ីក៏បានទទួលស្គាល់ពីបរាជ័យនេះដែរ ហើយបានបញ្ជាឱ្យកងទ័ពរុស្ស៊ីចាកចេញពីតំបន់នៅជុំវិញទីក្រុង អ៊ីស្យូម ដើម្បីទៅពង្រឹងប្រតិបត្តិការឡើងវិញនៅតាមមូលដ្ឋានដទៃនៃតំបន់ដូណេត នៃភាគខាងកើតប្រទេសអ៊ុយក្រែន។ បន្ថែមពីលើនេះ នៅពេលដកថយ កងទ័ពរុស្ស៊ីក៏ត្រូវបានគេរាយការណ៍ផងដែរថា បានបោះបង់ចោលឃ្លាំងគ្រាប់រំសេវ និងបរិក្ខារយោធាជាច្រើន។

គួរបញ្ជាក់ថា កងទ័ពរុស្ស៊ី បានប្រើប្រាស់ទីក្រុងអ៊ីស្យូម (Izium) ជាមូលដ្ឋានភស្ដុភារមួយសម្រាប់គាំទ្រដល់ការធ្វើប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ដូណេត និងតំបន់លូហាន៕

ប្រភព Reuters និងTASS ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img