24.8 C
Phnom Penh
Friday, March 6, 2026
- Advertisement -spot_img

កងទ័ពចិននិងឥណ្ឌា ប៉ះទង្គិចគ្នាមួយប្រ៉ាវនៅព្រំដែន មានរបួសទាំងសងខាង

- Advertisement -spot_img

កងទ័ពឥណ្ឌាបាននិយាយកាលពីថ្ងៃចន្ទទី១២ខែធ្នូថា ទាហានឥណ្ឌា និងចិន បានរងរបួសស្រាលក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី៩ខែធ្នូនៅតំបន់ Tawang នៃរដ្ឋ Arunachal Pradesh របស់ប្រទេសឥណ្ឌា ដែលនោះជាឧបទ្ទវហេតុលើកដំបូង ចាប់តាំងពីការប៉ះទង្គិចគ្នាដ៏សាហាវរវាងអ្នកជិតខាងទាំងពីរ កាលពីខែមិថុនាឆ្នាំ២០២០។

រដ្ឋ Arunachal Pradesh ស្ថិតនៅជាយភាគខាងកើតនៃប្រទេសឥណ្ឌា ហើយមានព្រំប្រទល់ជាប់ជាមួយប្រទេសចិន។

កង ទ័ព ឥណ្ឌានិយាយ ថា “ភ្លាមៗ ភាគីទាំងពីរបានបំបែកគ្នាចេញពីតំបន់នោះ” ។ បន្ទាប់ពីឧបទ្ទវហេតុនោះ មេបញ្ជាការរបស់ខ្លួននៅក្នុងតំបន់ បានជួបជាមួយសមភាគីចិន ដើម្បីពិភាក្សាអំពីបញ្ហានេះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ខណៈអ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធធ្វើអត្ថាធិប្បាយលើចំនួនទាហានរបួសទាំងសងខាងក្នុងអំឡុងពេលប៉ះទង្គិចគ្នា។

ទាំងក្រសួងការបរទេសចិន និងស្ថានទូតរបស់ខ្លួននៅទីក្រុងញូវដេលី ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយដែរ។

គួរបញ្ជាក់ថា ព្រំដែនមិនកំណត់ប្រវែង ៣៨០០ គីឡូម៉ែត្រ រវាងប្រទេសយក្សអាស៊ីទាំង២ បានរក្សាសន្តិភាពយ៉ាងទូលំទូលាយ ចាប់តាំងពីមានសង្រ្គាមឆ្នាំ១៩៦២ មុនការប៉ះទង្គិចគ្នាកាលពី២ឆ្នាំមុន ដែលធ្វើឲ្យទំនាក់ទំនងធ្លាក់ចុះ។

ក្នុងខែមិថុនា ឆ្នាំ២០២០ កងទ័ពឥណ្ឌា និងចិន បានប្រយុទ្ធគ្នាដៃទល់នឹងដៃ នៅជ្រលងភ្នំ Galwan នៃតំបន់ Ladakh។ ឧបទ្ទវហេតុ នោះបានបណ្តាលឲ្យទាហានឥណ្ឌាស្លាប់ ២០ នាក់ខណៈចិនមិនបញ្ចេញតួលេខ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img