30.7 C
Phnom Penh
Wednesday, September 16, 2026
- Advertisement -spot_img

កងកម្លំាង​ចម្រុះ​ខេត្តកំពង់​ធំ​ បន្តសកម្មភាព​បង្ក្រាប​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​ព្រំប្រទល់​ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ និង​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ !

- Advertisement -spot_img

នៅព្រឹកថ្ងៃទី ១៥ .១៦ ខែ កញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំងទីបញ្ជាការស្រាល ប្រចាំការនៅឃុំពាមបាង សហការជាមួយកងកម្លាំងចម្រុះ បន្តធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដែលកើតមានឡើងក្នុងភូមិសាស្ត្រព្រំប្រទល់​ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ និងជាប់ព្រំប្រទល់​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ដែល​សកម្មភាព​នេះ​ដឹកនាំ​ដោយ​លោក​អនុ​សេនី​ឯ​ក​ លុយ​ សុភា​ព​ នាយ​ទាហាន​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ប្រធាន​ក្រុម​ទី​បញ្ជាការ​ស្រាល​ប្រចាំ​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ឃុំ​ពាម​បាង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​  ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​ ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់កងកម្លាំងចម្រុះនៅថ្ងៃនេះ បានធ្វើការកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងស្បៃមុងចំនួន ២៤របាំង ប្រវែងជាង ១,២០០ម៉ែត្រ, ឡុកស្បៃមុងចំនួន ៣៤គ្រឿង, លូឬលប ចំនួន ៤៥មាត់, រុះរើរបាំងសាច់អួនលើសប្រវែងកំណត់ចំនួន ៣របាំង ប្រវែងជាង ៦៥០ម៉ែត្រ, ឡុកសាច់អួនចំនួន ៦គ្រឿង, លូឬលបសាច់អួនចំនួន ១២មាត់, ចាក់លែងត្រីចម្រុះ ប្រមាណ​ ចំនួន​ ៤០គីឡូក្រាម, បង្គោលឈើចំនួន ៩៨០ដើម​ និង​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន​ទៀត​  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុង​នាម​អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មការ​ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់​ធំ​ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់បានហាមឃាត់​ ​ដេីម្បី​ធ្វើ​ឲ្យ​ផលត្រី​របស់​យើង​បាន​សំបូរ​ឡើង​វិញ​ ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្ត បន្តសកម្មភាពបង្រា្កបបទល្មើសនេសាទខុសច្បាប់ ឱ្យទទួលបានជោគជ័យ ដើម្បីបម្រើសេចក្ដី​ត្រូវ​ការ​របស់​ប្រជាជន​យើង​នៅ​ទូទាំង​ប្រទេស​ និងថែរក្សា​រក្សា​ធនធាន​មច្ឆា​ជាតិ​ សម្រាប់​កូន​ចៅ​យើង​នៅ​ជំនាន់​ក្រោយ​ៗទៀត​៕

ដោយសំនៀង

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img