30 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

កងកម្លាំងអ៊ុយក្រែន ប្រហែលគ្មានជម្រើសអ្វីផ្សេង ក្រៅពីដកថយចេញពីទីក្រុង Sievierodonetsk នោះឡើយ, នេះបើតាមអភិបាលតំបន់របស់អ៊ុយក្រែន

- Advertisement -spot_img

(កៀវ)៖ អភិបាលតំបន់លូហាន់ (Luhansk) បាននិយាយនៅថ្ងៃសុក្រនេះថា កងទ័ពអ៊ុយក្រែន នឹងចាំបាច់ត្រូវតែដកថយចេញពី ទីក្រុងសមរភូមិ ស៉ីវីយេរ៉ូដូណេត (Sievierodonetsk) ដែលរុស្ស៉ីវាយដណ្តើមកាន់កាប់បានភាគច្រើន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២។
ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុត នៃការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន កំពុងកើតមាននៅតាមដង ក្នុងទីក្រុងស៉ីវីយេរ៉ូដូណេត ហើយអូសបន្លាយពេលមួយខែមកហើយ។ ថ្លែងតាមទូរទស្សន៍ លោក សឺហ៉ី ហ្គៃដៃ (Serhiy Gaidai) អភិបាលតំបន់លូហាន់ បានគូសបញ្ជាក់ថា «ការបន្តឈរជើង នៅទីតាំងដែលត្រូវបានវាយបែកខ្ញែកខ្ទេចខ្ទី ក្នុងរយៈពេលច្រើនខែ ដើម្បីនៅឱ្យតែបានៗនោះ គឺមិនសមហេតុផលទាល់តែសោះ»។
លោក ហៃ្គដៃ បានបន្ថែមថា កងកម្លាំងអ៊ុយក្រែនដែលនៅទីក្រុង Sievierodonetsk ទទួលបានបញ្ជាឲ្យផ្លាស់ទៅកាន់ទីតាំងថ្មី ប៉ុន្តែលោកមិនបានបង្ហើបឱ្យដឹងថា ពួកគេបានធ្វើយ៉ាងដូច្នោះហើយឬនៅ ឬមួយក៏បញ្ជាក់ពីទីតាំងលម្អិតដែលពួកគេត្រូវទៅ នោះទេ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានៅឯទីក្រុងស៉ីវីយេរ៉ូដូណេតនេះ គឺជាជំហានដ៏សំខាន់សម្រាប់ឱ្យរុស្ស៉ីឈានទៅគ្រប់គ្រង លើតំបន់លូហាន់ទាំងមូល ដោយអ៊ុយក្រែននឹងនៅសល់តែទីក្រុងលីស៉ីឆាន់ស៍ (Lysychansk) ១ប៉ុណ្ណោះ ប្រសិនបើទីក្រុងស៉ីវីយេរ៉ូដូណេត ធ្លាក់ចូលទៅក្នុងដៃរុស្ស៉ី។ លូហាន់ ស្ថិតក្នុងចំណោមតំបន់ចំនួន២ នៅភាគខាងកើតអ៊ុយក្រែន ដែលគេហៅរួមគ្នាថា តំបន់ជម្លោះដុនបាស់៕

ប្រភប Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img