-(RFAថ្ងៃទី៥ខែកុម្ភៈ)អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បញ្ហា ឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ប្តឹងមន្ត្រីសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចំពោះការអត្ថាធិប្បាយលើ សំណុំរឿងគណបក្សកាន់អំណាច ប្ដឹងអតីតអនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ ។ ជុំវិញរឿងនេះ មន្ត្រី សិទិ្ធមនុស្សលើកឡើងថា លោក ស៊ឹង សែនករុណា ដែលមានបទពិសោធ យូរឆ្នាំខាងវិស័យសិទ្ធិមនុស្ស តែងតែផ្តល់ យោបល់ចង់ឃើញប្រទេសកម្ពុជាមាន នីតិរដ្ឋ ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ។

-(RFAថ្ងៃទី៥ខែកុម្ភៈ)សមត្ថកិច្ចថៃសម្រុកចុះចាប់ជនភៀសខ្លួនជាបន្តបន្ទាប់នៅពេលនេះ ខណៈលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោងមកបំពេញទស្សនកិច្ចនៅប្រទេសថៃនៅសប្តាហ៍ក្រោយ ។ ជនភៀសខ្លួនខ្មែរនៅ ប្រទេសថៃបារម្ភថា ប្រសិនUNHCR អន្តរាគមន៍មិនទាន់ពេលទេ សមត្ថកិច្ចថៃ អាចនឹងបញ្ជូនជនភៀសខ្លួនទាំងនោះ ទៅប្រទេសកម្ពុជាវិញ ។ ជុំវិញរឿងនេះ នាយករងនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ ការចាប់ខ្លួនជនភៀសខ្លួនខ្មែរ ៣នាក់ មុន ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅសប្ដាហ៍ក្រោយនេះ មិនមែនជាទង្វើល្អសំរាប់ប្រទេសដើម្បីទទួលបានអាសនៈជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះឡើយ ។

-(RFIថ្ងៃទី៥ខែកុម្ភៈ)ក្រុមកងកម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យពីររូប នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ រួចបើករត់គេច ។ ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីររូបនោះ វីដេអូតាមបណ្ដាញសង្គមហ្វេស ប៊ុក បានបង្ហាញឲ្យឃើញពីការវាយដំហិង្សារវាងកម្លាំងសមត្ថកិច្ច និងជនសង្ស័យ ។ ជុំវិញរឿងនេះ អ្នកឃ្លាំមើល នេះ ជារូបភាពពិបាកទទួលយក និងធ្វើឲ្យប្រជាពលរដ្ឋខ្លាចរអាចំពោះកម្លាំងសមត្ថកិច្ច ។ លោកបន្តថា ការឃាត់ជន សង្ស័យណាមួយ នគរបាលគួរតែធ្វើឡើងដោយសន្តិវិធី បញ្ចៀសរូបភាពហិង្សា។

-(RFIថ្ងៃទី៥ខែកុម្ភៈ)ក្រសួងបរិស្ថានបានចេញមកច្រានចោលការចោទប្រកាន់ថា…នៅកម្ពុជាមានការបំពុលខ្យល់ខ្លាំងដែលបង្កជាផលប៉ះពាល់ដល់សុខមាលភាពពលរដ្ឋ និងការបំភាយទៅប្រទេសជិតខាង ។ តាមក្រសួងបរិស្ថាន ការបំពុលខ្យល់នៅកម្ពុជា គឺមានកម្រិតតូចជាងកម្រិតស្តង់ដាដែលកំណត់ដោយអង្គការសុខភាពពិភពលោក ។

-(RFIថ្ងៃទី៥ខែកុម្ភៈ)អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ យល់ឃើញថា ការដែលអាជ្ញាធរថៃចាប់ខ្លួនសកម្ម ជនខ្មែរ៣នាក់នៅប្រទេសថៃ គឺដើម្បីទប់ស្កាត់ចលនាបាតុកម្មប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលគ្រោងទៅប្រទេសថៃនៅសប្តាហ៍ក្រោយ ។ សកម្មជនខ្មែរ៣នាក់ដែលជាជនភៀសខ្លួនត្រូវបានអាជ្ញាធរថៃចាប់ខ្លួន នោះ មាន លោក គង់ រ៉ៃយ៉ា និងលោក ផន ផាន់ណា ជាអតីតសមាជិកគណបក្សភ្លើងទៀន និងម្នាក់ទៀតឈ្មោះ លឹម សុខា ជាអនុប្រធានគណកម្មការជនភៀសខ្លួនខ្មែរនៅបាងកក ។

-(VOAថ្ងៃទី៥ខែកុម្ភៈ)ភរិយារបស់សកម្មជនគណបក្សភ្លើងទៀនដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនថា ស្វាមីរបស់ពួកគេមិនបាន«ក្លែងបន្លំឯកសារ» និង «ប្រើប្រាស់ឯកសារក្លែង» ដូចការចោទប្រកាន់ឡើយ ។ពួកគទាមទារឱ្យដោះលែងស្វាមីរបស់ពួកគេឱ្យមានសេរីភាព ដោយចាត់ទុកការចាប់ខ្លួននេះអយុត្តិធម៌ និងជារូបភាពគំរាម កំហែងដល់ស្វាមីដែលជាអ្នកនយោបាយមកពីគណបក្សជំទាស់ ។

-(VOAថ្ងៃទី៥ខែកុម្ភៈ)ជនជាតិដើមភាគតិចកួយ នៅស្រុកឆែប ខេត្តព្រះវិហា ជិត១០០នាក់ធ្វើពិធីដាក់ បណ្ដាសាដល់អ្នកដែលរំលោភយកដី និងឈូសឆាយដំណាំពួកគាត់ជាច្រើនហិកតារ ។ ជុំវិញរឿងនេះ មន្ត្រីសង្គម ស៊ីវិលថា ការធ្វើពិធី គឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ ហើយអាជ្ញាធរគួរតែយកកង្វល់ទាំងនោះមកដោះស្រាយឱ្យបានឆាប់។

ដោយគិរីដងរែក